ទូរសព្ទ​សាក​ថ្ម​​១​សប្ដាហ៍​តែ​១​ដង​ប៉ុណ្ណោះ ជាមួយ​បន្ទះ​អេក្រង់​ថ្មី​នេះ

ទូរសព្ទ​សាក​ថ្ម​​១​សប្ដាហ៍​តែ​១​ដង​ប៉ុណ្ណោះ ជាមួយ​បន្ទះ​អេក្រង់​ថ្មី​នេះ

Released on Tuesday · 0 Views · Posted by H · Series
24 September 2021 - Gdrive ke ban lagi, kemungkinan untuk server google share tidak akan bisa (eror). bagi yg ingin streaming silahkan pake server lokal dan bagi yang ingin downlod silahkan pake server Ninjastream, Mega, Safefileku (Jika tersedia) :)
ក្រុម​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស ​បាន​បង្កើត​សម្ភារៈ​​ជំនួយ​ថ្មី​មួយ ដែល​អាច​ជួយ​ឲ្យ​ទូរសព្ទ​ទំនើបៗ សាក​ថ្ម​​តែ​១​ដង​ប៉ុណ្ណោះ ក្នុង​រយៈពេល ​១​សប្ដាហ៍។ សម្ភារៈ​ថ្មី​​នេះ ​គឺជា​បន្ទះ​អេក្រង់​កញ្ចក់​ ​ដែល​អាច​ដាក់​ស្រោប​ទូរសព្ទ, tablets និង​នាឡិកា​ឆ្លាតវៃ ហើយ​វា​ពុំ​ប្រើ​ប្រាស់​ថាមពល​អ្វី​ឡើយ។ គុណ​សម្បត្តិ​ដ៏​ធំ​ធេង​របស់​​សម្ភារៈ​​ថ្មី​នេះ គឺ​វា​ជួយ​ឲ្យ​ឧបករណ៍​ខាង​លើ​ទាំង​អស់​នេះ​ សាក​ថ្ម១​សប្ដាហ៍​ តែ​១​ដង​គត់។ Dr Peiman Hosseini ​វិស្វករ​មក​ពី​សាកលវិទ្យាល័យ​ Oxford University ​ដែល​ជា​អ្នក​បង្កើត​សម្ភារៈ​នេះ​ឡើង បាន​​ប្រាប់​ដល់​ Sunday Telegraph ​ថា៖ “អ្នក​ត្រូវ​សាក​ថ្ម​ទូរសព្ទ​ជា​រៀងរាល់​យប់? ប៉ុន្តែ​ឥឡូវ​បើ​អ្នក​មាន​កញ្ចក់​អេក្រង់​ឆ្លាតវៃ អ្នក​អាច​សាក​ថ្ម​តែ​១​ដង​ប៉ុណ្ណោះ ក្នុង​១​សប្ដាហ៍”។ ការ​រក​ឃើញ​ថ្មី​នេះ ​​ពិត​ជា​​សំខាន់​ណាស់ ព្រោះ​ថា​៩០% ​នៃ​ថាមពល​ថ្ម​របស់​ឧបករណ៍​ប្រើ​ប្រាស់​ទាំង​អស់ គឺ​ស៊ី​ថ្ម ឬ​ទាញ​យក​ថាមពល ​ដោយសារ​តែ​អេក្រង់​របស់​វា។ យ៉ាងណាក្ដី ​សម្ភារៈ​ជំនួស​អេក្រង់​ថ្មី​នេះ ពុំ​ទាន់​ប្រកាស​ថ្ងៃ​ចេញ​លក់​នៅ​ឡើយ​ទេ៕    
ads

Other Series

New Trend

Filter Search

Popular Series

Popular Post Bulanan

A-Z List Search Series alphabetically A-Z
Copyright © 2023 កូនខ្មែរ. All Rights Reserved

កូនខ្មែរ Full TV Series and Movies in Khmer

Theme Design by TV4U.BIZ